នាថ្ងៃទី19 ខែមិថុនា ឆ្នាំ2024 វេលាម៉ោង 3 រសៀល មន្ទីរពេទ្យ ជោរៃ ភ្នំពេញ បានរៀបចំកម្មវិធីអប់រំសុខភាពបង្ការជំងឺមហារីកដែលមានការចូលរួមពីសំណាក់អតិថិជន និង ក្រុមគ្រួសារអ្នកជម្ងឺដែលកំពុងសម្រាកនៅមន្ទីរពេទ្យ

នាថ្ងៃទី19 ខែមិថុនា ឆ្នាំ2024 វេលាម៉ោង 3 រសៀល មន្ទីរពេទ្យ ជោរៃ ភ្នំពេញ បានរៀបចំកម្មវិធីអប់រំសុខភាពបង្ការជំងឺមហារីកដែលមានការចូលរួមពីសំណាក់អតិថិជន និង ក្រុមគ្រួសារអ្នកជម្ងឺដែលកំពុងសម្រាកនៅមន្ទីរពេទ្យ។ក្នុងនោះផងដែរក៏មានការចូលរួមអធិប្បាយដោយក្រុមគ្រូពេទ្យ ជាពិសេសចូលរួមផ្ទាល់ពីសំណាក់លោកអគ្គនាយកមន្ទីរពេទ្យពន្យល់បកស្រាយយ៉ាងលម្អិតទៅដល់អ្នកជម្ងឺនិងក្រុមគ្រួសារអ្នកជម្ងឺ។
គោលបំណងនៃកម្មវិធីអប់រំសុខភាពនេះ គឺចង់ណែនាំអ្នកជម្ងឺ និង ក្រុមគ្រួសារអ្នកជម្ងឺឲ្យយល់ដឹងបន្ថែមអំពីជម្ងឺមហារីកនិងវិធីបង្ការជម្ងឺមហារីក។
វិធានការការពារ គឺ
-ផ្លាស់ប្តូររបបអាហារ
-ផ្លាស់ប្តូររបៀបរស់នៅ
-ធ្វើលំហាត់ប្រាណ
-ឈប់ជក់បារី
-ចាក់វ៉ាក់សាំងការពារជម្ងឺដែលអាចបណ្តាលអោយកើតមហារីក (រលាកថ្លើម មហារីកមាត់ស្បូន ។ល។ ជាពិសេសត្រូវឆែកពិនិត្យសុខភាពហ្សែនមហារីកតំណពូជជាដើម។

  Visitors
    521 This Week
    3036 This Month
    11731 This Year
    1197053 Total

CHO RAY PHNOM PENH HOSPITAL

Address : National Road 1, Tangov, Niroth, Khan Chbar ampov, Phnom Penh

E-mail : info@chorayphnompenhhospital.com.kh

Receiption : (+855) 23 684 1001

Emergency 24h : (+855) 23 684 1001

HOTLINE : (+855) 71 856 7777